ក្រុម Hacker ត្រូវបានគេដឹងថាមានលួចបង្កប់មេរោគក្នុង CCleaner ដែលជាកម្មវិធីដ៏ពេញនិយមមួយ ប្រើដើម្បីសម្អាត Cookies និង Junk File ចេញពីបណ្ដាកុំព្យូទ័រ។ អ្នកប្រើ CCleaner ត្រូវបានដាស់តឿនដោយអ្នកបង្កើតកម្មវិធីផ្ទាល់ឲ្យរហ័ស Update ជំនាន់នៃកម្មវិធីដែលខ្លួនកំពុងប្រើទៅកាន់ជំនាន់ខ្ពស់បំផុត។
មេរោគនេះជ្រៀតចូលប្រមាណបួនសប្ដាហ៍ មុនពេលដែលត្រូវបានរកឃើញដោយក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាពផ្សេងទៀតចំនួន ២ រួមមាន Morphisec និង Cisco’s Talos។ នាខណៈនោះ គេបានឲ្យដឹងថា មានអ្នកប្រើប្រាស់ ២,២៧ លាននាក់ ដែលរងការវាយប្រហារពីមេរោគឆ្លងកាត់តាម CCleaner។ ទន្ទឹមនឹងកន្លងមក CCleaner មានការទាញយកសរុបជាង ២ ពាន់លានដងមកហើយ ក្រុមហ៊ុនក៏បានបញ្ជាក់សម្រាប់ជំនាន់ 5.33.6162 ជាជំនាន់គ្រោះថ្នាក់ ដែលទើបតែលុបចេញ ហើយបន្ថែមនូវជំនាន់ថ្មី 5.34 ឬខ្ពស់ជាងនេះឲ្យអ្នករាល់គ្នាទាញយកជំនួសវិញ។
បច្ចុប្បន្នក្រុមហ៊ុន Avast ដែលបានទិញយក Piriform អ្នកបង្កើត CCleaner បានប្រកាសថាពួកគេកំពុងសហការជាមួយអាជ្ញាធរក្នុងការកំណត់ពីទំហំនៃផលប៉ះពាល់ និងអ្នកដែលនៅពីក្រោយវា។ នេះបើយោងតាមសារព័ត៌មាន USA Today បានចុះផ្សាយ៕
ប្រភពពី៖sabay
No comments:
Write comments