Wednesday, October 18, 2017

បច្ចុប្បន្ន​ក្រុមហ៊ុន Avast ដែល​បាន​ទិញ​យក Piriform អ្នក​បង្កើត​ ​C​Cleaner​ ​បាន​ប្រកាស​ថា​ពួក​គេ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​កំណត់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​ ​និង​អ្នក​ដែល​នៅ​ពី​ក្រោយ​វា។ នេះ​បើ​យោង​តាម​សារព័ត៌មាន USA Today បាន​ចុះ​ផ្សាយ៕ ប្រភពពី៖sabay

ទិន្នន័យ​ចុង​ក្រោយ​ចេញ​ពី StatCounter បង្ហាញ​ថា អ្នក​ប្រើប្រាស់​កម្មវិធី​អ៊ីនធឺណិត ៥៥ ភាគរយ បាន​ជ្រើសរើស Chrome ខណៈ​លេខ​ ២ បាន​ទៅ Safari មាន​ ១៥ ភាគរយ​។ ចំណែក​​ Browser ផ្សេង​​ទៀត​មាន​អ្នកប្រើប្រាស់​​មិន​ដល់ ១០ ភាគរយ​ឡើយ។​យ៉ាង​ណា​កាល​ពីពេល​ថ្មីៗ​​នេះ Mozilla បាន​បង្ហាញ​នូវ Browser Quantum ជំនាន់ Beta ដែល​មាន​ល្បឿន​លឿន​ជាង Firefox ជំនាន់​មុន​ទ្វេ​ដង និង​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ល្អ​ជាង Chrome ដល់ ៣០ ភាគរយ។


ក្នុង​វីដេអូ​ប្រៀបធៀប​មួយ តាម​រយៈ​ការ​សាកល្បង​ដំណើរការ​ចូល​គេហទំព័រ​ធំៗ​ជា​ច្រើន ឃើញ Firefox Quantum អាច​ធ្វើ​បាន​រហ័ស​ជាង Google Chrome។

ជុំវិញ​រឿងរ៉ាវ​នេះ​ Mozilla បាន​ធ្វើ​ការ​ពន្យល់​លើ​ប្លុក​ខ្លួន​ថា “កន្លង​មក​ Firefox ធ្លាប់​តែ​ដំណើរការ​លើ CPU 1 Core ប៉ុន្តែ Firefox Quantum បង្កើត​ឡើង​សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដល់​ពពួក​ឧបករណ៍​ CPU ច្រើន Core មាន​ទាំង​លើ​កុំព្យូទ័រ​និង​ទូរសព្ទ”។

អ្នក​អាច​សាកល្បង​ប្រើ​ជំនាន់ Beta នៃ Firefox Quantum បាន​ដោយ​ចុច​ទាញ​យកសម្រាប់ DesktopAndroid និង iOS ឬ​រង់​ចាំ​ដល់​កំណែ​ពេញ​លេញ​ដាក់​ឲ្យ​ទាញ​យក​ផ្លូវ​ការ​នៅ​**ថ្ងៃ​ទី ១៤ វិច្ឆិកា​**ផ្ទាល់​តែ​ម្ដង។

No comments:
Write comments