Saturday, November 4, 2017

អ្នក​មាន iPhone X ប្រើ​សូម​ប្រយ័ត្ន អោយ​តែ​ធ្លាក់​គឺ​យ៉ាប់ហើយ!

មិត្តអ្នកអានដែលនៅក្នុងប្រទេសកម្ពុជាច្បាស់ជាដឹងហើយ iPhone X អីឡូវកំពុងវាយលុក ទីផ្សារប្រទេសយើង ខ្លាំងសម្បើមណាស់។ មានអ្នកអាខ្លះត្រៀម លុយចាំតែទិញនិង អ្នកខ្លះទៀតរង់ចាំ iPhone X ដែលខ្លួន បានកម្មង់ នោះទៀតផង សម្រាប់ការទិញ រឺកម្មង់ក៏ដោយ គឺសម្រាប់ប្រទេស កម្ពុជាយើងនេះ ពិតជាថ្លៃ មែនទែន ។


ដូច្នេះហើយប្រសិនបើមានប្រើនោះគួតែរប្រយ័ត្នបន្តិចរឺ ប្រើ Case បន្ថែមដើម្បីការពារ ពីការសឹក រឺធ្លាក់នោះឯង។ ថ្វីត្បិតតែគែមជុំវិញ អេក្រង់ការពារ Stainless Steel ជាលោហៈ ដែលមានភាពរឹងមាំ និងមិនងាយឆ្កូត ក៏ពិតមែនប៉ុន្តែ តួម៉ាស៊ីនវិញ ការពារដោយកញ្ចក់ស្វិត ពីខាងមុខ និងពីខាងក្រោយទោះកញ្ចក់រឹងមាំ យ៉ាងណាក៏ដោយ ប្រសិនតែធ្លាក់នោះ គឺគ្មានសល់នោះទេ។ ដោយអ្នកប្រើប្រាស់ ប្រទេស ផ្សេងៗគ្នា មួយចំនួន បានបង្ហាញអោយអ្នក ប្រើប្រាស់ ប្រុងប្រយ័ត្នហើយ ដែលរូបធ្លាក់នីមួយៗ របស់ពួកគេ មើលទៅកាន់ iPhone X នេះ គឺពិតជាផលិត មកស្រួយ និងផុយខ្លាំងណាស់ គ្រាន់តែធ្លាក់សោះមិនបានប្រេះល្មមៗ នោះទេ គឺខ្ទេចតែម្ដង។ ហើយប្រសិនតែធ្លាក់ ហើយនោះអ្នកមិនចង់ ចំណាលុយទិញថ្មី គឺអាចយកអោយ Apple ធ្វើអោយបាន ដោយផ្លាស់ប្ដូរអេក្រង់ ខាងមុខនោះ តម្លៃ 279 ដុល្លារ អាចដល់ 549 ដុល្លារ ប្រសិនបើជួសជុលរឺ ផ្លាស់ប្ដូរកញ្ចក់ ខាងក្រោយដែរ និងប្រសិនបើកញ្ចក់ ម្ខាងនោះ មានបញ្ហា ធ្ងន់ធ្ងរជាងនេះ។
ទាំងនេះគឺជាដំណឹងមួយដើម្បីអ្នកប្រើប្រាស់ iPhone X ទាំងឡាយ សូមប្រុងប្រយ័ត្នទាំងអស់ ពីព្រោះនេះ ក៏ជាដំណឹងល្អមួយ អោយយើងបានដឹង និងថែរក្សាបានយូរ នូវរបស់នោះថ្លៃហើយ ជារបស់យើងស្រលាញ់ ទៀតនោះ។

ប្រភព៖ http://cambo-report.com

No comments:
Write comments