Wednesday, October 18, 2017

Galaxy Note 8

ដំបូង អ្នកប្រើប្រាស់គ្រប់គ្នា គិតថា ទាល់តែកាមេរ៉ាក្រោយរបស់ស្មាតហ្វូន ដែលមានចំនួន 2 គ្រាប់ ទើបអាចថត ជាមួយមុខងារ Portrait Mode ជាលក្ខណៈថតព្រាលដាច់ផ្ទៃ ខាងក្រោយ តែ Google Pixel 2 បង្ហាញបង្ហាញពីការពិត ពីស្មាតហ្វូន ដែលមានកាមេរ៉ា មួយគ្រាប់ ក៏អាចថតព្រាល ដាច់ផ្ទៃខាងក្រោយនេះ បានស្អាតផងដែរ។

Samsung បានចាប់យកមុខងារ Portrait Mode ដាក់លើ Galaxy Note 8 ដំបូង ហើយមាន ដំណឹងថ្មី ដែលទទួលបានថា កំណែអាប់ដេតជំនាន់ ក្រោយ សម្រាប់ Galaxy S8 និង Galaxy S8 Plus អាចនឹងទទួលបាន មុខងារនេះ ថតព្រាលដាច់ផ្ទៃខាងក្រោយ នេះដែរ ទោះបីជាស្មាតហ្វូននេះ មានកាមេរ៉ាក្រោយតែមួយ គ្រាប់ក៏ដោយ គឺប្រហែល ជាគេមាន មុខងារពិសេស អាចប្រើបាន ដូចលើ Google Pixel 2 ដែរ។ Samsung មិនបានប្រកាស ជាផ្លូវការទេ តែមានអំណះអំណាង និងភស្តុតាង មួយចំនួន ដែលគេ ប្រទះឃើញថា កំណែអាប់ដេតលើ ស្មាតហ្វូនត្រកូល S ទាំង 2 អាចនឹងទទួលបាន មុខងារ Portrait Mode ក្នុងពេលឆាប់ៗខាងមុខ។
សម្រាប់ថ្ងៃបរិច្ឆេទទទួលបាននូវកំណែអាប់ដេតជំនាន់ក្រោយនេះ ក៏មិនទាន់បានដឹងថាថ្ងៃណាដែរ ហើយបានទៅលើ តំបន់ណាខ្លះ មុនដែរ ដូចនេះ មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ អាចចាំបាន ទាំងសម្រួល នៅពេលដែល កំណែអាប់ដេត ទៅដល់ អ្នកនឹងឃើញរបា ជូនដំណឹងដល់ ស្មាតហ្វូន របស់អ្នក។

No comments:
Write comments