Wednesday, October 18, 2017

iPhone 8 នឹង​មាន​រូប​រាង​ថ្មី អម​ដោយ​កញ្ចក់​ការពារ​មុខ​ក្រោយ​និង​មាន​វ័ន្ត​ព័ទ្ធ​ជុំវិញ​ដោយ​លោហៈធាតុ

ពីមួយជំនាន់ទៅមួយជំនាន់ iPhone តែងតែផ្លាស់ប្ដូរ រូបរាងថ្មី ដែលផ្លោះពីលេខ មួយទៅ លេខមួយ ដូចពី 5/5s មក 6/6s ហើយទៅ 7/7Plus ជាដើម ហេតុនេះការ រំពឹងទុកសម្រាប់ កំពូលស្មាតហ្វូន iPhone 8 នឹងកាន់តែ មានភាពអស្ចារ្យ និងលេចធ្លោ ថែមមួយ កម្រិតទៀត។ ជាក់ស្ដែងដូច ថ្ងៃនេះអញ្ចឹង ប្រភពពត៌មាន ពីគេហទំព័រ តៃវ៉ាន់ Digitimes បានចេញផ្សាយ ឲ្យដឹងថា iPhone 8 នឹងកែប្រែរូបរាង យ៉ាងថ្មីស្រឡាង ដោយស្រោបខ្លួន ការពារទៅដោយ កញ្ចក់ទាំង ខាងមុខ និងខាងក្រោយ និងការពារព័ទ្ធ ជុំវិញដោយ លោហៈធាតុប្រណិត មិនមែនមាន តួខ្លួនស្រោបឡើង ដោយលោហៈ ដូចជំនាន់ iPhone 5 រហូតដល់ 7/7 Plus ទៀតនោះទេ។


គ្រាន់តែនិយាយភ្លាមប្រិយមិត្តអ្នកអាចអាចនឹងស្រម៉ៃគិតទៅដល់ រូបរាង iPhone 4 និង 4s ជាក់ជាមិនខាន ដោយ Apple បានប្រើប្រាស់ កញ្ចក់ការពារ ទាំងនៅផ្នែក ខាងមុខ និងផ្នែក ខាងក្រោយ ដោយមែនវ័ន្ត ជុំវិញជា សារធាតុលោហៈ។ ការវិលត្រឡប់ ទៅរករូបរាង រចនាបថស្រដៀង ទៅនឹង iPhone ជំនាន់មុន យើង ជឿថា Apple មិនមែនគ្មានគំនិត ក្នុងការច្នៃប្រឌិត រូបរាងថ្មីសម្រាប់ កំពូលស្មាតហ្វូន របស់ខ្លួននោះទេ តែវាអាច ជាយុទ្ធសាស្ត្រថ្មី ក្នុងការបន្ថែម មុខងារថ្មីៗមួយ ចំនួនទៅលើ iPhone របស់ខ្លួន ពិសេសមុខងារ សាកថ្មគ្មាន ខ្សែជាដើម ដោយវាអាច បញ្ជូនចរន្តសេវា បានរហ័សជាង នៅលើកញ្ចក់ ខណៈលោហៈធាតុ មានបញ្ហា យឺតយ៉ាវ។ ជាងនេះទៅទៀត មុខងារ របស់ប៊ូតុង Home នឹងអាចត្រូវបាន បញ្ជាតាមរយៈអេក្រង់ ផ្ទាល់ផងដែរ ក៏ប៉ុន្តែមុខងារ អាវក្រោះ ការពារទឹក អាចនឹងរក្សា នៅដដែល ឬយ៉ាងណានោះ ប្រភពពត៌មាន ពុំបានបញ្ជាក់ ប្រាប់ឲ្យ ដឹងនោះទេ ព្រោះថាការផ្លាស់ប្ដូរ ពីលោហៈទៅកញ្ចក់ វាមិនមែន ជារឿងងាយស្រួល ក្នុងការ ការពារពីទឹក និងធូលីឡើយ ដូច្នេះយើងនឹង រង់ចាំមើល ទាំងអស់គ្នា។

ខេមបូរីផតសូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាប្រភពពត៌មាន ដែលចេញមក ពីតៃវ៉ាន់ ប៉ុណ្ណោះ ហើយយើង ក៏មិនទាន់ឃើញ មានអំណះអំណាង អ្វីច្បាស់ការ នៅឡើយដែរ ដែលអាចឲ្យ យើងធ្វើការ សន្និដ្ឋានបានថា iPhone 8 ពិតជាការពារ ដោយកញ្ចក់ មុខក្រោយ និងការពារ ដោយលោហៈ ជុំវិញនោះទេ ហេតុដូច្នេះហើយ យើងមានតែ រង់ចាំមើលជា បន្តបន្ទាប់ទៀត ជុំវិញពាក្យ ចចាមអារ៉ាម នានារបស់ iPhone 8 ដែលត្រៀម ចេញនៅឆ្នាំ 2018 ខាងមុខ។

No comments:
Write comments