Wednesday, October 18, 2017

Sony XZ Premium គឺជាស្មាតហ្វូនស៊េរីថ្មីដែលសក្តិសមបំផុតជាមួយនិង Smart ពីព្រោះថា វាអាចដោនឡូតបានក្នុងល្បឿន 750Mbps

ស្មាតហ្វូនស៊េរីថ្មី XZ Premium ដែលមានសមត្ថភាពក្នុងការទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K HDR ដែលបង្ហាញខ្លួនកាលពីដើមឆ្នាំនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017។ អេក្រង់របស់ស្មាតហ្វូននេះពិតជាអស្ចារ្យគួរអោយភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យា HDR ហើយជាពិសេសស្មាតហ្វូននេះ ថែមទាំងដំណើរការលឿនខ្លាំងបំផុតនៅលើបណ្តាញដែលជួយលោកអ្នកក្នុងការ ដោនឡូត និងការទស្សនាវីដេអូបានលឿនគ្មានភាពរអាក់រអួលនោះទេ។ ក្រុមវិស្វករជាច្រើន បានយល់ដឹងច្បាស់អំពីសមត្ថភាពរបស់ស្មាតហ្វូនស៊េរីថ្មី XZ Premium  ដែលដំណើរការមុខងារ Gigabit LTE  ជាមួយនឹងប្រព័ន្ធ Snapdragon X16 LTE modem ដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 835 Mobile Platform។


Gigabit LTE គឺជាជំហានដ៏សំខាន់មួយក្នុងការវិវត្តន៍ពីបច្ចេកវិទ្យា 4G ទៅកាន់ 5G ។  បច្ចេកវិទ្យានេះ ជម្រុញទៅលើល្បឿននៃការដោនឡូត និងល្បឿននៃការដំណើរការលឿនទៅលើកម្រិតបណ្តាញ Network ខ្ពស់សម្រាប់អ្នកប្រើប្រាស់ជាច្រើនថែមទៀត។ ឥឡូវនេះ ប្រតិបត្តិករជាច្រើន បាននិងកំពុងតែបញ្ចេញនូវប្រព័ន្ធ Gigabit LTE នៅជុំវិញពិភពលោក។ នៅក្នុងចក្រភពអង់គ្លេស EE គឺជាក្រុមហ៊ុនបណ្តាញមួយដំបូងបំផុត ដែលទ្រទ្រង់នូវស្តង់ដារថ្មីមួយនេះ។

នៅពេលដែលវាផ្តល់សម្រាប់ពហុកីឡាដ្ឋាន Wembley Stadium នៅក្នុងទីក្រុងឡុងដ៍ សម្រាប់ការការតេស្តសាកល្បងពិតប្រាកដទៅលើបណ្តាញនេះ។ នៅក្នុងការធ្វើតេស្តទៅលើល្បឿននេះ ស្មាតហ្វូនដែលអាចធ្វើរឿងនេះគឺត្រូវធ្វើតាមរយៈ ការ Stream យកនូវ 4K HDR content ចេញពី Amazon Prime។ ការទាញយកនូវឯកសារមួយចំនួនធំចេញពី Google Drive ការដោនឡូតនូវតន្រ្តីដែលមានកម្រិតគុណភាពខ្ពស់នៅក្នុង Offline។  តាមការបង្ហាញ គឺល្បឿននៃការដោនឡូតគឺ 750Mbps ចំណែកល្បឿននៃការអាប់ឡូតគឺ 110Mbps។

នៅក្នុងប្រទេសសិង្ហបុរី ល្បឿនលឿនបំផុតនៃបណ្តាញរបស់ពួកគេគឺ 55Mbps។ យើងចាប់យកសម្តីរបស់លោក  Roberto Di Pietro អនុប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Qualcomm Europe Inc ថា “Gigabit LTE មិនគ្រាន់តែសម្រាប់ការដោនឡូតទិន្នន័យនោះទេ ប៉ុន្តែវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ហើយវាក៏ជាការបោះជំហានតំបូងបំផុតទៅកាន់បណ្តាញ 5G ផងដែរ។ គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Smart Axiata ដែលជាបណ្តាញទូរស័ព្ទដ៏ល្បីនៅកម្ពុជា ក៏ទើបតែបានសម្ពោធជាផ្លូវការនូវបច្ចេកវិទ្យា 4.5G ទៅកាន់ 5G សំរាប់អតិថិជនផងដែរ ហេតុដូច្នេះ យើងខ្ញុំគិតថា Sony XZ Premium គឺជាស្មាតហ្វូនស៊េរីថ្មីដែលសក្តិសមបំផុតទៅនិងការប្រើប្រាស់ជាមួយនិងក្រុមហ៊ុប Smart Axiata៕

No comments:
Write comments